លោក Muhammet Furkan Sökmen ជាគ្រូបង្រៀននៅសាលារៀន២កន្លែងបង្កើត ឡើងដោយ អ្នកគាំទ្រចលនហ្គូឡិន នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេចាប់ខ្លួនបញ្ចូនទៅប្រទេសតួកគីដោយបង្ខំ ទោះបីគាត់បានស្នើរសុំអោយគេជួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ។ គាត់ត្រូវបានគេចាប់ខ្លួននៅព្រលានយន្តហោះ Ataturk នៃទីក្រុងអ៊ីស្តង់ប៊ូល និងបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសដើម្បីសួរចម្លើយ។
លោក Sökmen បានថតវីដេអូបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម សួមអោយមានជំនួយពី ពិភពលោក ដែលវីដេអូនេះត្រូវបានបង្ហោះប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលគាត់ត្រូវបានអាជ្ញាធរ មីយ៉ាន់ម៉ា ប្រគល់ខ្លួនគាត់អោយទៅអាជ្ញាធរតួកគីនៅព្រលានយន្តហោះ នៃទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងវីដេអូមួយទៀតដែលគាត់បានបង្ហោះ ប្រពន្ធនិង កូនរបស់លោក ត្រូវបានអាជ្ញារធរ អន្តោប្រវេសន៍ ជម្រាបថា លិខិតឆ្លងដែនរបស់ពួកគេ នឹង អស់សុពលភាព មិនអាចប្រើប្រាស់បាន ទៀតឡើយក្រោមសំណើររបស់រដ្ឋាភិបាលតួកគី។ បើតាម សារព័ត៍មានរដ្ឋ Anadolu លោក Sökmen ដំបូងឡើយត្រូវបាននិរទេសទៅ ទីក្រុងបាំងកក ប្រទេសថៃ កាលពីថ្ងៃទី ២៤ ខែឧសភា។
ទោះបីមានការទទូចអង្វរយ៉ាងណា គាត់នៅតែត្រូវបានគេបញ្ជូនទៅ ប្រទេសតួកគីវិញ។
អង្គការស៊ើបអង្កេតអន្តរជាតិ (Human Right Watch) ថ្កោលទោសចំពោះការបញ្ជូនខ្លួនដោយបង្ខំនេះ
នៅក្នុងសេចក្តីថ្លែងការណ៏ចេញនៅថ្ងៃទី ២៦ ខែឧសភា លោក Phil Robertson ជាអគ្គនាយកអង្កេតការសិទ្ធិមនុស្សអាស៊ី បានលើកឡើងថា ៖
« ទាំងមីយ៉ាន់ម៉ា និង ថៃ មានឱកាស ក្នុងការធ្វើអ្វីដែលត្រូវ ដោយជួយអោយគ្រូបង្រៀនម្នាក់នេះ អោយមានទំនាក់ទំនងជាមួយអង្គការ UNHCR ដើម្បីត្រួតពិនិត្យមើលស្ថានការណ៏របស់ពួកគេ ដែលអាចនឹងរង ការកាត់ទោស និង ទារុណកម្ម ពេលត្រលប់ទៅប្រទេសតួកគីវិញ។ បើប្រទេសទាំង ២ធ្វើដូច្នេះ វាជាទង្វើដែលមានមនុស្សធម៍ និង គួរអោយគោរពបំផុត ប៉ុន្តែប្រទេសទាំង២នេះបែរជា ស្តាប់តាមគំនិតអគតិថា រដ្ឋាភិបាលតួកគី ចង់ធ្វើអ្វីក៏បានលើប្រជាជនរបស់ខ្លួន ទោះបីប្រជាជនទាំង នោះកំពុងរស់នៅដោយស្របច្បាប់នៅប្រទេសផ្សេងក៏ដោយ។
ជាលិទ្ធិផល លោក Furkan Sökmen នឹងចាប់ផ្តើមបុណ្យរ៉ាម៉ាឌនឆ្នាំនេះ ក្នុងគុក ឆ្ងាយពី ប្រពន្ធនិង កូនទើបនឹងកើត។ការទទូចអង្វររបស់លោកក្នុងវីដេអូ បង្ហាញពីការមិនគាំទ្រ រដ្ឋាភិបាលមីយ៉ាន់ម៉ា និងថៃ ដែលមិនការពារ ជនភៀសខ្លួនដោយសារនយោបាយ។»
ដៃគូតួកគីក្រៅប្រទេស
រដ្ឋប្រហារបរាជ័យកើតឡើងក្នុងប្រទេសតួកគី កាលពីថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៦ សម្លាប់មនុស្ស ២៤០ នាក់ និង បង្ករបួសដល់មនុស្ស រាប់ពាន់នាក់ផ្សេងទៀត។ ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលតួកគី បានចោទប្រកាន់ចលនាហ្គូឡិន តែចលនា នេះបានបដិសេធ ថាមិនមានទាក់ទងនឹង ការរៀបចំរដ្ឋប្រហារឡើយ។
ប្រធានាធិបតី អេដូហ្គេន បានស្នើរអោយ រដ្ឋាភិបាលបរទេសដាក់ទោស អ្នកគាំទ្រចលនាហ្គូឡិន ដែលមាន ក្នុងប្រទេសរបស់ពួកគេ ។ មកដល់បច្ចុប្នន្ន ប្រទេស រ៉ាប់ប៊ីសោឌីត មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្ស៊ក់ហ្សី បានធ្វើតាមសំណើរនេះ។
លោក Kanter ជាអ្នកគាំទ្រដែលហ៊ាននិយាយដោយបើកជំហរពីចលនាហ្គូឡិន។ គាត់បានលើកឡើងថា រដ្ឋាភិបាលតួកគី ធ្លាប់ចង់ចាប់ខ្លួនរូបលោកនៅប្រទេសឥណ្ឌូនេស៊ីម្តងរួចមក ហើយ។