ដោះលែងពួកគេទៅ!!

រដ្ឋាភិបាលតួកគីបានបំបិទសិទ្ធមនុស្សរាប់ពាន់នាក់ដោយមិនអនុញ្ញាតិអោយប្រជាជនចេញពី ប្រទេស។

 

លិខិតឆ្លងដែនជាង ១៥០,០០០ ត្រូវបានដកមិនអោយប្រើប្រាស់ក្រោយរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦។ អ្នកកាសែតដែលមានប្រជាប្រិយភាព អ្នកសារព័ត៍មាន អ្នកសិក្សា និង មន្រ្តី ជាន់ខ្ពស់ជាច្រើននាក់ ព្រមទាំងប្រជាពលរដ្ឋស៊ីវិលផង ត្រូវបានបដិសេធសិទ្ធធ្វើដំណើរចេញពីប្រទេស។

 

មនុស្សជាច្រើនព្យាយាមរត់ចេញពីប្រទេសបន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារដោយសារ ក្រិដ្ឋរបស់រដ្ឋាភិបាល ឬ រងការប្រឈមមុខនឹងការចាប់ខ្លួន។ ផែនការធ្វើដំណើររបស់ពួកគេត្រូវបាន ច្រានចោលក្រោយមានការបដិសេធរបស់រដ្ឋាភិបាល ២ទៅ ៣ ម៉ោងប៉ុណ្ណោះ មុនជើងយន្តហោះរបស់ គេចេញដំណើរ។

 

អ្នកខ្លះរត់ចេញតាមផ្លូវទឹក តែជួបគ្រោះមហន្តរាយលិចទូកកណ្តាលសមុទ្រ Aegean ចំណែកអ្នកដែលត្រូវប៉ូលីសចាប់បាន ត្រូវបានឃុំខ្លួន។

 

ជនដែលត្រូវរងការប្រមាញ់របស់រដ្ឋាភិបាលមិនត្រូវបានទទួលស្គាល់ដោយសង្គមឡើយ ហើយពួកគេត្រូវបន្តរស់នៅក្រោមរបបប្រល័យពូជសាសន៏នេះ។

 

អ្នកនិពន្ធរបស់គេហទំព័រ turkeypurge.com មានការខ្វាយខ្វល់ជាខ្លាំង ជុំវិញបរិយាកាសនយោបាយ នៅប្រទេសតួកគីដែលរំលោភបំពានសូមបីសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស។ យើងជឿជាក់ថា វិធីតែមួយគត់ដើម្បីជួយមនុស្សពីសុបិន្តអាក្រក់ដែលកំពុងកើតមាននៅពេលនេះបាន គឺ ត្រូវអោយលិខិតឆ្លងដែនទៅពួកគេវិញដើម្បីធ្វើដំណើរទៅប្រទេសផ្សេង កសាងជីវិតជាថ្មី។

 

យើងសសេរអត្ថបទនេះ ដើម្បីបង្ហាញពីក្តីព្រួយបារម្ភរបស់យើងដល់មនុស្សទូទាំងពិភពលោក ដែលជឿជាក់លើលិទ្ធិប្រជាធិបតេយ្យ។

 

យើងស្នើរសុំអោយរដ្ឋាភិបាលតួកគីផ្តល់ឱកាសអោយជនរងគ្រោះនៃបន្សុទ្ធកម្មទាំងអស់ មានសិទ្ធិចាកចេញពីប្រទេស ដើម្បីកសាងជីវិតថ្មីនៅប្រទេសនានាក្នុងពិភពលោក។

 

សូមដោះលែងពួកគេទៅ!