នៅថ្ងៃច័ន្ទ​ ​មនុស្សចំនួន៤០នាក់ក្នុងចំណោម៦១នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ខណៈពេលដែលពួកគេនៅលាក់ខ្លួនពីរដ្ឋាភិបាល ដោយរដ្ឋាភិបាលតាមប្រមាញ់ អ្នកគាំទ្រចលនាហ្គូឡិន។

អ្នកជាប់ឃុំរួមមាន សាដាតតីន អូលូបេ (Sadettin Ulubay) ជាម្ចាស់សណ្ឋាគារ Emex និង  លោក អូលូបេ។

ប្រទេសតួកគីបានរួចរស់ជីវិតក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១៥ ខែកក្កដា ដែលបានសម្លាប់មនុស្សជាង ២៤០ នាក់ និងបង្ករបួសដល់មនុស្ស ជាងមួយពាន់នាក់ផ្សេងទៀត។ បន្ទាប់ពីការរើបម្រះនេះភ្លាម រដ្ឋាភិបាលគណបក្សយុត្តិធម៍និងការអភិវឌ្ឍន៍ រួមជាមួយប្រធានាធិបតីលោក Recep Tayyip Erdogan បានទំលាក់កំហុសលើចលនាហ្គូឡិន បើទោះបីមិនមានភស្តុតាងក៏ដោយ។

 

លោក ហ្វេធូឡា ហ្គូឡិន អ្នកបំផុសគំនិតនៃចលនានេះ បានបដិសេធយ៉ាងខ្លាំងក្នុងទំនាក់ទំនងធ្វើរដ្ឋប្រហារបរាជ័យនោះ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្ដរជាតិ ប៉ុន្តែប្រធានាធិបតី Erdogan បានហៅការធ្វើរដ្ឋប្រហារបរាជ័យនោះជា «អំណោយដែលប្រទានពីព្រះ» ហើយរដ្ឋាភិបាលបានផ្តួចផ្តើមយុទ្ធនាការបន្សុទ្ធកម្ម ខ្នាតធំមួយ ក្នុង គោលបំណងជម្រុះសំអាតអ្នកគាំទ្រចលនានោះពីក្នុងស្ថាប័នរដ្ឋ  កំចាត់ចោលអ្នកដែលមានប្រជាប្រិយភាពក្នុងសង្គម និងចាប់ពួកគេឃុំឃាំង។

បើយោងទៅតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៍តួកគី Bekir Bozdağ នៅថ្ងៃទី៦ ខែឧសភា ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅតួកគី ១៥ ខែកក្កដាមក មនុស្សចំនួន ១៤៩,៨៣៣ នាក់ត្រូវបានស្ថិតក្រោមការស៊ើបអង្កេត និង ៤៨,៦៣៦ នាក់ផ្សេងទៀតត្រូវបានជាប់​ពន្ធនាគារជាផ្នែកមួយនៃការស៊ើបអង្កេតលើចលនាហ្គូឡិន។

 

អត្ថបទនេះចេញដោយគេហទំព័រ Turkish Minute ថ្ងៃទី ៩ ឧសភា។