រដ្ឋាភិបាលតួកគីចេញក្រឹត្យប្រកាសប្រទេសស្ថិតក្នុងគ្រាអាសន្នចំនួន ២ដង ដែលក្នុងនោះបណ្តេញចេញ មន្ត្រីសាធារណៈចំនួន ៣,៩៧៤ រូប។
បើតាមរបាយការណ៏របស់ សារព័ត៍មាន អាណាដូឡា បានអោយដឹងថា ក្នុងចំណោមបុគ្គលដែលត្រូវបានដកហូតដំណែងមាន ១,០៣៧ នាក់ជាឧត្តមសេនីយ៍យោធា ១,១២៧ នាក់ជា មន្រ្តីក្រសួងយុត្តិធម៍ ២១៦នាក់ជាមន្ត្រីក្រសួងសុខាភិបាល ៥៦នាក់ជាកងរាជ
អាវុធហត្ថ ១២០នាក់ជាឆ្មាំតាមឆ្នេរសមុទ្រ និង ២០១នាក់ មកពីការិយាល័យកិច្ចការសាសនា។
អាហារូបករណ៏របស់និស្សិត ៥៩ នាក់ ដែលពួកគេកំពុងសិក្សានៅសហរដ្ឋអាមេរិកនិង ចក្រភពអង់គ្លេស ត្រូវបានលុបចោល ហើយ មូលនិធិ ចំនួន ១៨ និង សមាគមន៍សុខាភិបាល ១៣ កន្លែងក៏ត្រូវបានបិទទ្វារផងដែរ។
នេះជារបាយការណ៏ពេញលេញ៖
មនុស្ស ១៣០,០០០ នាក់ត្រូវរងបន្សុទ្ធកម្មជម្រុះចោលពីរដ្ឋាភិបាលក្រោយរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃ ១៥ កក្កដា ដែលបណ្តាលអោយមនុស្ស ២៤០ នាក់ស្លាប់ និង រាប់ពាន់នាក់ទៀតរង របួស។ រដ្ឋាភិបាលបានថ្កោលទោសលើចលនាហ្គូឡិន ប៉ូន្តែចលនានេះបានបដិសេធ ថាមិនមាន ពាក់ព័ន្ធនឹងការរៀបចំធ្វើរដ្ឋប្រហារទេ។
បញ្ជាក់៖ អត្ថបទនេះ ចេញផ្សាយដំបូងគេក្នុងគេហទំព័រ Turkish Minute