យើងជានរណា?
ពួកយើងជាក្រុមអ្នកកាសែតមួយក្រុមតូច ដែលព្យាយាម ដែលធ្វើជាសំលេងដំណាងអោយ ប្រជាជនតួកគីដែលកំពុងរស់នៅក្រោមរបបគៀបសង្កត់។
ពួកយើងសុទ្ធតែមានប្រវត្តិផ្សេងៗគ្នាដែលជំរុញអោយយើងបង្កើតគេហទំព័រនេះ។ សមាជិកគ្រួសារ ឬ មិត្តភកិ្តរបស់យើងមួយចំនួន កំពុងស្ថិតក្រោមការធ្វើទារុណកម្មនៅក្នុងគុកនៅក្នុងប្រទេសតួកគី។ ចំណែកគ្នាយើងខ្លះវិញ ជាជនរងគ្រោះនៃយុទ្ធនាការបន្សុទ្ធកម្មរបស់រដ្ឋាភិបាល។
គ្នាយើងប៉ុន្មានបានជ្រកកោន រស់នៅក្រៅប្រទេស ខ្លះទៀតប្រវេសប្រវាសទម្រាំបានរត់ចេញពីប្រទេសបាន។
នេះហើយជាអត្តសញ្ញាណរបស់ក្រុមយើង។ យើងជាក្រុមអ្នកកាសែតវ័យក្មេង ដែលមានជំនាញផ្នែកសារព័ត៍មានស្រាប់ និង ប្រាក់ត្រឹម ៥០ ដុល្លារដើម្បីបង្កើតគេហទំព័រ ប្រយុទ្ធប្រឆាំងនឹងការគាបសង្កត់នៅប្រទេសតួកគី។
យើងមិនបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនបាន ហើយមូលហេតុនោះ មិត្តអ្នកអានប្រហែលជាដឹងច្បាស់ហើយ។ ប្រហែលយើងមិនខ្លាចបាត់បង់ជីវិត តែគ្នាយើងមួយចំនួនមានគ្រួសារ។ នៅប្រទេសតួកគី ពេលដែលរដ្ឋាភិបាលមិនអាចចាប់ខ្លួន អ្នកកាសែត អ្នករិះគន់ ឬ នរណាមួយដែលគេចាត់ទុកថាមិនស្មោះត្រង់នឹងរដ្ឋាភិបាល គេមានវិធីធ្វើអោយ អ្នកទាំងនោះព្រមចុះចាញ់ ដោយជនរងគ្រោះមិនដឹងឡើយថា សមាជិកមួយណានៃគ្រួសារនឹងត្រូវរដ្ឋតាមចាប់ មិនថាឪពុកម្តាយ បងប្អូន កូន ជាដើម។
អ្វីដែលអ្នកអានក្នុងគេហទំព័រនេះ សុទ្ធសឹងជាការពិត។ មុននឹងចុះផ្សាយ យើងបានធ្វើការស្រាវជ្រាវ និង ផ្ទៀងផ្ទាត់ប្រភពព័ត៍មានយ៉ាងម៉ត់ចត់។ យើងចេញផ្សាយតែព័ត៍មានណាដែលយើងអាច បញ្ជាក់បានថាជាការពិតប៉ុណ្ណោះ។ ចំណែក រឿងដែលបានកើតឡើងនានាដែលយើងមិនបានចុះ ផ្សាយក្នុងគេហទំព័រនេះ ដោយសារមិនមានឯកសារបញ្ជាក់ច្បាស់លាស់ មានច្រើនជាងអ្វីដែលយើងបានចុះផ្សាយឆ្ងាយណាស់។
សារព័ត៍មានមិនមែនជាឧក្រិដ្ឋកម្មឡើយ។ មិនថាពេលនេះ ឬ ក្នុងពេលអនាគត។
វិធីសាស្រ្ត
បន្សុទ្ធកម្មនៅក្នុងប្រទេសតួកគីជា ការគាបសង្កត់របស់រដ្ឋាភិបាលនៃគណបក្សកាន់អំនាច គឺគណបក្ស យុត្តិធម៍និងអភីវឌ្ឍ ហៅកាត់ថា AKP ជាមួយនឹងប្រធានាធិបតី រេស៊ីប ថាយីប អេដូហ្គេន ក្រោយរដ្ឋប្រហារបរាជ័យកាលពីថ្ងៃទី ១៥ ខែកក្កដា។ យុទ្ធនាការនេះ បានធ្វើបន្សុទ្ធកម្ម ការជម្រុះចោល មន្ត្រីរាជការ និង ជនស៊ីវិលរាប់ពាន់នាក់ ប្រសិនបើពួកគេរងការចោទប្រកាន់ថា មានទំនាក់ទំនងនឹងបុព្ធជិតសាសនា លោក ហ្វេធូឡា ហ្គូឡិន ដែលគាត់ជាបុគ្គលដែលរដ្ឋាភិបាល ចោទប្រកាន់ថា ជាមេខ្លោងនៃរដ្ឋប្រហារ។ អ្នកជាប់ឃុំខ្លួនក្នុងគុកនៃប្រទេសតួកគីរងការឃ្លាំមើល កំរឹតខ្ពស់ពីឆ្មាំគុក រងការឃុំឃាំង ក្នុងនោះគុកនៃប្រទេសតួកគីកំពុងរងការចោទប្រកាន់ថា មានការធ្វើទារុណកម្ម និង មានករណីបាត់បង់ជីវិតដោយមិនមានការកត់ត្រាត្រឹមត្រូវថែមទៀតផង។
គេហទំព័រ www.turkeypurge.com ជាគេហទំព័រដែលត្រូវបានបង្កើតឡើងដើម្បីតាមដាន ពីការប្រមាញ់របស់រដ្ឋាភិបាលតួកគី។
នៅក្នុងគេហទំព័រនេះទៀតសោត យើងកត់ត្រាប្រចាំថ្ងៃនូវ ចំនួន និស្សិត មន្ត្រីយោធា ប៉ូលីស គ្រូបង្រៀន មន្ត្រីរាជការ និង អ្នកបម្រើការងាររដ្ឋនានាដែលត្រូវបានបណ្តេញចេញពីដំណែងដោយសារ យុទ្ធនាការបន្សុទ្ធកម្មនេះ។
ក្នុងផ្នែកនេះផងដែរ អ្នកអាចឃើញពីចំនួនដែលបានកែសម្រួលប្រចាំថ្ងៃ នូវក្រុមហ៊ុនសារព័ត៍មានដែលត្រូវបានបំបិទ ក្រោយថ្ងៃ ១៥ កក្កដា និង ចំនួនអ្នកកាសែតដែលត្រូវបានចាប់ខ្លួន។ នេះជាប្រភពព័ត៍មានរបស់យើង៖
1- http://www.resmigazete.gov.tr/eskiler/2016/07/20160723-8.htm
Also in this section you can find the updated number of media outlets closed down after July 15 and journalists arrested since then. The sources are:
1-http://platform24.org/medya-izleme/1702/olaganustu-h-l-de-gazeteciler—16