យោងតាមរបាយការណ៏ចេញដោយគណបក្សប្រឆាំង CHP បានអោយដឹងថា មនុស្ស ៣៥ នាក់បានធ្វើអត្តឃាតដោយសារ យុទ្ធនាការបន្សុទ្ធកម្មរបស់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ ១៥ កក្កដា។

 

របាយការណ៏ «អត្តឃាតដែលធ្វើឡើងក្រោយការដឹកនាំគ្រាអាសន្ន» បានបង្ហាញថា ជនរងគ្រោះ ៣៥ នាក់ បានធ្វើអត្តឃាត ដោយសារ ខ្លួន ឬ សាច់ញាត្តិខ្លួនត្រូវបានចាប់ឃុំខ្លួន បាត់បង់ការងារធ្វើ ដោយរងការចោទប្រកាន់ថា មានទំនាក់ទំនងនឹងចលនាហ្គូឡិន។ ក្នុងនោះ ១៣នាក់ ធ្វើអត្តឃាតនៅ ផ្ទះ ៧នាក់នៅក្នុងគុក ១នាក់នៅមណ្ឌលកែប្រែ ១នាក់នៅកន្លែងស្នាក់នៅសម្រាប់ និស្សិត និង ៨នាក់នៅកន្លែងការងារ​ និង ៥ នៅតាមផ្លូវ។

 

បើបែងចែកតាមមុខរបរវិញ ក្នុងនោះ ១៧នាក់ជា ប៉ូលីស ៤នាក់ជាទាហាន ៤នាក់ជាគ្រូបង្រៀន ២នាក់ជាឆ្មាំគុក ១នាក់ជាទីប្រឹក្សា ១នាក់ជាចៅហា្វយស្រុក​ ១នាក់ជាអ្នកអប់រំសាសនា ១នាក់ជាព្រះរាជអាជ្ញារ ១នាក់ជាវិស្វករ ១នាក់ជាសិស្ស ១នាក់ជាគ្រូពេទ្យ និង ១នាក់ទៀតជាពេទ្យធ្មេញ។

 

យោងតាមសេចក្តីថ្លែងការណ៍ ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សូលីមេន សយលូ កាលពីថ្ងៃទី ២ ខែមេសាបានអោយដឹងថា មនុស្ស ១១៣,២៦០​ នាក់ ត្រូវបាន​ឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើ ចលនាហ្គូឡិន ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ១៥ ខែកក្កដា ក្នុងនោះ ៤៧,១៥៥ នាក់ ស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ។

Related News