តុលាការកំពូលរបស់ប្រទេសតួកគី ហៅកាត់ថា HSYK បានបណ្តេញចេញ ចៅក្រម និង អង្គព្រះរាជអាជ្ញា ១០៧ រូបចេញពីដំណែងដោយចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងនឹង ចលនាហ្គូឡិន។ ចលនាហ្គូឡិន ជាចលនាដែលរដ្ឋាភិបាលចោទថា ជាមេខ្លោងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។

 

ការសម្រេចចិត្តក្នុងការបណ្តេញចៅក្រមនិងព្រះរាជអាជ្ញានេះត្រូវបានធ្វើឡើងក្នុងសន្និបាត HSYK កាលពីថ្ងៃសុក្រកន្លងទៅនេះ។អនុប្រធាន HSYK លោក Mehmet Yilmaz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា៖

 

«នេះជាយុទ្ធនាការដកហូតដំណែងចៅក្រម និង ព្រះរាជអាជ្ញា ចុងក្រោយហើយ។ យើងមិនមានគម្រោងបណ្តេញនរណាចេញទៀតទេ តែបើមានពាក្យបណ្តឹង យើងនឹងធ្វើបញ្ជីឈ្មោះអ្នកត្រូវដកចេញបន្តទៀត»។

 

រដ្ឋមន្រ្តីក្រសួងយុត្តិធម៍របស់ប្រទេសតួកគី លោក Bekir Bozdağ បានប្រកាសនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១០ ខែវិច្ឆិកាថា HSYK បានបណ្តេញចៅក្រមនិងព្រះរាជអាជ្ញា ៣,៤៥៦ នាក់ ដែលមានទំនាក់ទំនងនឹងចលនាហ្គូឡិនក្រោយរដ្ឋប្រហារ។

 

Related News