មនុស្ស៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងហាងនំប័ុងនៅទីក្រុងអង់ការ៉ា ខណៈពេលដែលពួកគេកំពុង រៀបចំខ្លួនចេញពីប្រទេសតួកគី។​

 

ប៉ូលីសអង់ការ៉ា បានចាប់ខ្លួនមេធាវី ២ រូប វេជ្ជបណ្ឌិត ១ រូប និង និស្សិតមួយរូប ដែលជួបគ្នាមុនពេល រៀបចំធ្វើដំណើរចេញពីប្រទេសតួកគីដោយខុសច្បាប់ នេះបើតាមសារពត៍មានរដ្ឋបានផ្សព្វផ្សាយ។

 

ក្នុងការឆែកឆេរពេលចាប់ខ្លួន ប៉ូលីសរកឃើញទឹកប្រាក់ ២២០០០ លីរ៉ា ស្មើរនឹង ៦៥០០ ដុល្លារ អាមេរិក រូបថត និង អត្តសញ្ញាណប័ណ្ណដែលមិនមែនជារបស់ជនដែលត្រូបានចាប់ខ្លួន។

 

មេធាវីម្នាក់ក្នុងចំណោមនោះ ត្រូវបានដីការចាប់ខ្លួនកោះហៅម្តងមកហើយ ដោយមានការចោទប្រកាន់ថា គាត់មានទំនាក់ទំនងនឹងចលនាហ្គូឡិន ជាចលនាដែលរដ្ឋាភិបាលចោទថា ជាមេខ្លោងរៀបចំធ្វើរដ្ឋប្រហារ កាលពីថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៦។

 

មនុស្សជាង ១២០០០០ នាក់ត្រូវបានចាប់ខ្លួនបណ្តោះអាសន្ន និង ៥០,០០០ នាក់ត្រូវបានឃុំខ្លួនក្នុង គុក ក្នុងនោះមាន ចៅក្រម វេជ្ជបណ្ឌិត គ្រូបង្រៀន មេធាវី និស្សិត ប៉ូលីស ជាដើម​ដែលរង់ចាំ ការកាត់ក្តី តាំងពី ថ្ងៃ ១៥ កក្កដា ២០១៦ មកម្ល៉េះ។

 

អាជ្ញារធរចាប់ខ្លួនបាននូវបុគ្គលជាច្រើនដែលព្យាយាមរត់ចេញពីប្រទេសដោយខុសច្បាប់ ទៅប្រទេសជិតខាង។

 

មិនអស់ចិត្តត្រឹមឃុំប្រជាជនខ្លួនក្នុងប្រទេស តួកគីបានចេញច្បាប់អោយលិខិតឆ្លងដែនរបស់មនុស្សជា ច្រើនអស់សុពលភាព និង មនុសជាច្រើនទៀត មិនអនុញ្ញាតអោយធ្វើដំណើរចូលក្នុងប្រទេស។