ក្រុមមន្ត្រីប៉ូលីសបានចាប់អូស អ្នកស្រី Sultan Özakçaនិង Esra Özakça ជាម្ដាយនិង ប្រពន្ធរបស់ Semih Özakça ជាគ្រូបង្រៀនដែលត្រូវបានចាប់ឃុំខ្លួនក្រោយពេលគាត់ ធ្វើកូដកម្មអត់អាហារដើម្បីតវ៉ាច្បាប់របស់រដ្ឋាភិបាលដែលបណ្តេញគាត់

ចេញពីការងារក្រោយរដ្ឋប្រហារ ១៥ កក្កដា។

 

ប្រពន្ធនិង​ម្តាយរបស់លោក  Özakça ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ូលីសបានចាប់ អូសដោយបង្ខិតបង្ខំ និង វាយដំលើស្ត្រីទាំងពីរ ដោយសារពួកគេ តវ៉ាដែលប៉ូលីសចាប់ខ្លួន Semih Özakça ។

 

លោក Semih Özakça និង Nuriye Gülmen ជាអ្នកធ្វើការក្នុងវិស័យអប់រំដូចគ្នាទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីផ្នែកសារពត៍មាន ដោយការធ្វើបាតុកម្មបង្អត់អាហារ។ ពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃទី ៧៥ នៃការអត់អាហាររប​ស់ពួកគេ ក្រោមកាចោទប្រកាន់ «បំបោះបំបោរចលនាប្រឆាំង»។

 

លោក  Gülmen  ត្រូវបានបណ្តេញចេញពីការងារនៅមហាវិទ្យាល័យ Konya Selçuk ក្រោមការចោទប្រកាន់ថាមានទំនាក់ទំនងនឹងហ្គូឡិន ដែលជាចលនាស្ថិតក្រោមការ ចោទប្រកាន់របស់រដ្ឋថា ជាចលនាពីក្រោយការធ្វើរដ្ឋប្រហារ។

 

ចំណែកលោក Özakça ជាគ្រូបឋមសិក្សាមកពីខេត្តMardin ដែលត្រូវរងគ្រោះដោយសារ យុទ្ធនាការបង្រ្កាបរបស់រដ្ឋាភិបាលដែរ ក្រោមការចោទប្រកាន់ថា មានទំនាក់ទំនងនឹងក្រុមភេរវកម្ម។

Related News