យុទ្ធនាការរបស់រដ្ឋាភិបាល ១៥ថ្ងៃ ចាប់ខ្លួនមនុស្ស ១៦០១នាក់​និង ដាក់គុកមនុស្ស ៨៩៥ នាក់

 

នៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការធ្វើបន្សុទ្ធកម្មនិង កំចាត់មនុស្សដែលជាជនជាតិអំបូរ ឃឺដ និង អ្នកគាំទ្រចលនាហ្គូឡិន រដ្ឋាភិបាលបានចាប់ខ្លួនបណ្តោះអាសន្នមនុស្ស ១៦០១ នាក់ និង ចាប់ ៨៩៥ នាក់ផ្សេងទៀតដាក់ក្នុងពន្ធនាគារ ក្នុងរយៈពេល ១៥ ថ្ងៃដំបូងបន្ទាប់ពីរដ្ឋប្រហារថ្ងៃ ១៥ កក្កដា ឆ្នាំ ២០១៦ បានកន្លងផុតទៅ។

 

នៅថ្ងៃទី ១ ខែមិថុនាមនុស្សបួននាក់ត្រូវបានគេឃាត់ខ្លួននៅក្នុងហាងលក់នំនៃទីក្រុង អាណាការ៉ាក្រោមការចោទប្រកាន់ថា កំពុងរៀបចំផែនការគេចចេញខ្លួនពីរដ្ឋាភិបាល។

 

យោងតាមភ្នាក់ងារព័ត៌មារដ្ឋ Anadolu បានអោយដឹងថា នគរបាលក្រុងអង់ការ៉ាបានឆ្មក់ចូលហាងនំបុ័ងនៅស្រុក Etimesgut ដែលនៅទីនោះ មេធាវី វេជ្ជបណ្ឌិត និងនិស្សិតសាកលវិទ្យាល័យកំពុងជួបជុំគ្នាមុនពេលពួកគេចេញពីប្រទេសតួកគី។

 

ប៉ូលីសបានរាយការណ៍ថាក្នុងអំឡុងពេលវាយឆ្មក់ចាប់ខ្លួននេះ ប៉ូលីសដកហូតបានទឹកប្រាក់ចំនួន ៦៥០០ ដុល្លារ រូបថតលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណដែលមិនមែនជារបស់ជនជាប់ឃុំ។

 

នៅថ្ងៃទី ១ ខែមិថុនានោះផងដែរ មានលេចចេញនូវ វីដេអូឃ្លីបមួយបានបង្ហាញពីប៉ូលីសតួកគីបាញ់គ្រាប់ផ្លាស្ទិចរាប់រយគ្រាប់លើលោក  Veli Saçılık ដែលជាអតីតអ្នកទោសនយោបាយនិងជាមន្ត្រីសាធារណៈដែលត្រូវបានបណ្តេញចេញដោយក្រឹត្យរបស់រដ្ឋាភិបាលបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ខែកក្កដា។

 

នៅក្នុងវីដេអូខ្លីត្រឹម ៤៣ វិនាទី បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter នោះ លោក Veli Saçılık ត្រូវបានវាយប្រហារដោយប៉ូលីសមួួយក្រុម និង រងគ្រាប់កាំភ្លើងផ្លាស្ទិក រាប់រយគ្រាប់ ដោយសារគាត់ធ្វើការតវ៉ាការដកដំណែងរបស់គាត់។ ក្នុងវីដេអូនោះទៀតសោត លោកដួលនឹងដី នឹងត្រូវវាចេញពីការវាយប្រហាររបស់ប៉ូលីស។

 

នៅថ្ងៃទី ១ ខែមិថុនានេះផងដែរ អ្នករចនាម៉ូតជនជាតិតួកគី ឈ្មោះ Barbaros Şansal ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ ខែ ២០ ថ្ងៃពីបទប្រមាថជាតិតួកគីជាមួយវីដេអូដែលគាត់បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃចូលឆ្នាំថ្មី។

 

នៅថ្ងៃទី ២ ខែមិថុនាលោក Zekeriya Güzüpekដែលជាអតីតប្រធានទីភ្នាក់ងារព័ត៌មានឌីកូល (DİHA) និងលោក Mehmet Ali Ertaşជានិពន្ធនាយកសម្រាប់សេវាឃឺររបស់ដាហ្សាត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងខេត្តDiyarbakır។

 

នៅពីថ្ងៃទី ២ ខែមិថុនាក្មេងស្រីអាយុ៩ ឆ្នាំម្នាក់ត្រូវព្រាត់ប្រាសពីគ្រួសារចិញ្ចឹមរបស់នាងខណៈពេលដែលឪពុកចិញ្ចឹមកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតថាមានទំនាក់ទំនងជាមួយចលនាហ្គូឡិនឬអត់។

 

នៅពីថ្ងៃទី ២ ខែមិថុនា គ្រូបង្រៀនសាសនាម្នាក់ឈ្មោះ Elif Aslaner ត្រូវបានចាប់ឃុំខ្លួនជាច្រើនម៉ោង ក្រោយទើបនឹងសម្រាលកូនរួចនៅមន្ទីរពេទ្យឯកជន ដែលការចាប់ឃុំខ្លួននេះ ដោយសារមានជាប់ ពាក់ព័ន្ធនឹងចលនាហ្គូឡិន។

 

នៅថ្ងៃទី ២ ខែមិថុនាយ៉ាងហោចណាស់មានមនុស្ស ១០នាក់ត្រូវបានឃុំខ្លួននៅជិតព្រំដែនក្រិកក្នុង ស្រុក Meric បន្ទាប់ពីពួកគេព្យាយាមឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ អ្នកដែលជាប់ឃុំឃាំងទាំងនោះ រួមមានគ្រូបង្រៀន ៤ នាក់គ្រូពេទ្យនិងពេទ្យសត្វម្នាក់ដែលត្រូវបានបណ្តេញចេញពីការងារ ដោយជាប់សង្ស័យថាពាក់ព័ន្ធនឹងសមាជិកចលនាហ្គូឡិន។

 

នៅថ្ងៃទី ២​ ខែមិថុនានិស្សិតនិងនិស្សិតបញ្ចប់ការសិក្សាចំនួន ៦នាក់មកពីមហាវិទ្យាល័យ អាកាសចរណ៍និងអវកាសសាកលវិទ្យាល័យ Anadolu ត្រូវបានឃុំខ្លួន ក្រោមយុទ្ធនាការណ៏ ស៊ើបអង្កេតរបស់រដ្ឋាភិបាលលើក្រុមហ្គូឡិន។

 

នៅថ្ងៃទី ២ ខែមិថុនាមនុស្ស៧នាក់រួមទាំងដៃគូនាយកប្រតិបត្តិនិងកម្មករនៃមជ្ឈមណ្ឌល សិក្សាតម្រងនោមនៅក្នុងខេត្ត Aksaray ត្រូវបានឃុំខ្លួនក្រោមយុទ្ធនាការណ៏ ស៊ើបអង្កេតរបស់ រដ្ឋាភិបាលលើក្រុមហ្គូឡិន។ ប៉ូលីសបានធ្វើប្រតិបត្តិការនៅក្នុងខេត្ត Aksaray, Mersin និងNiğde។ ក្រដាសប្រាក់ ១ ដុល្លារ​ ចំនួន ២១ សន្លឹកត្រូវបានរឹបអូស ថាជាភស្តុតាងនៃប្រតិបត្តិការភេរវកម្ម។ អ្នកទោសត្រូវបានចោទប្រកាន់ពីបទបរិច្ចាគជ្រោមជ្រែងដល់ចលនាហ្គូឡិន។

 

នៅថ្ងៃទី ២ ខែមិថុនាប៉ូលីសតួកគីបានឃាត់ខ្លួនសាស្រ្តាចារ្យបណ្ឌិត Mehmet Kanter ដែលជា ឪពុករបស់អ្នកកីឡាបាល់បោះ នៃក្រុម Oklahoma City Thunder ឈ្មោះ Enes Kanter ដែលរដ្ឋាភិបាលបានចាប់ខ្លួនដោយសង្ស័យថាមានទំនាក់ទំនងនឹងចលនាហ្គូឡិន។

 

នៅថ្ងៃទី ២ ខែមិថុនា តុលាការកាត់ក្តីជនពិការដែលជាអ្នកកាសែតមួយរូប ឈ្មោះCüneyt Arat ដោយសារគាត់បានសសើរលោក ហ្វេធូឡា ហ្គូឡិន។

 

នៅថ្ងៃទី ២ ខែមិថុនា យោងតាមភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានឱ្យដឹងថាព្រះរាជអាជ្ញាលោកស៊ីវ៉ាស បានចេញដីកាឃុំខ្លួនពេទ្យធ្មេញចំនួន ១៣នាក់នៅខេត្តចំនួន ៧ ដែលជាផ្នែកមួយនៃយុទ្ធនាការណ៏ ស៊ើបអង្កេតរបស់រដ្ឋាភិបាលលើក្រុមហ្គូឡិន។

 

នៅថ្ងៃទី ៣ ខែមិថុនា មានរបាយការណ៏មួួយបង្ហាញថា ទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្ត្រីតួកគីលោក Binali Yıldırım ត្រូវបានឃុំឃាំងនៅក្នុងទីក្រុងអានការ៉ាជាផ្នែកនៃការស៊ើបអង្កេតលើក្រុមហ្គូឡិន។

 

នៅថ្ងៃទី ៣ ខែមិថុនា មនុស្ស ១៤ នាក់ត្រូវបានឃុំខ្លួនស្រដៀនគ្នានឹងករណីមុនៗដែរ ដែលនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតលើក្រុមហ្គូឡិន។

 

ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់កម្មវិធីទូរស័ព្ទ ByLock រឺដាក់ប្រាក់ក្នុងធនាគារ Asya។ ជនសង្ស័យត្រូវបានចាប់ខ្លួនអំឡុងការវាយប្រហារតវ៉ា តាមដងផ្លូវ នៅខេត្តសាំនុននិងអង់ការ៉ា។ អ្នកជាប់ឃុំរួមមានមេធាវី គ្រូបង្រៀន ១២ នាក់ និងមន្ត្រីសាធារណៈដែលត្រូវបានបណ្តេញចេញពីការងារ ដោយមានការចោទប្រកាន់ស្រដៀង​ ករណីខាងលើ។

 

នៅថ្ងៃទី 3 ខែមិថុនា Nazlı N. Mert ត្រូវបានប៉ូលីសឃាត់ខ្លួននិងត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលីស ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាងសម្រាលកូននៅមន្ទីរពេទ្យ Lokman Hekim នៅតំបន់ Etlik នៃទីក្រុង Ankara នេះជាផ្នែកមួយដែរ ក្នុងយុទ្ធនាការរបស់រដ្ឋាភិបាល។

 

នៅថ្ងៃទី ខែមិថុនា លោក  İlker Yücel ជានាយកនិពន្ធនៃកាសែត Aydinlik និងមានទំនាក់ទំនងជាមួយ គណបក្ស Homeland Party​ ត្រូវបានចាប់ខ្លួនដោយមានការចេញដីការពីតុលាការតែត្រូវបានដោះ លែង វិញដោយសមាសភាព តុលាការដដែល។

 

នៅថ្ងៃទី ៤ ខែមិថុនា យ៉ាងហោចណាស់មនុស្សចំនួន ៤០ នាក់ត្រូវបានឃុំខ្លួននៅក្នុងខេត្ត Rize ជាផ្នែកនៃការស៊ើបអង្កេតទៅលើក្រុមហ្គូឡិន។ ជនជាប់ចោទបានប្រើប្រាស់កម្មវិធីស្មាតហ្វូន ByLock ហើយអ្នកជាប់ឃុំឃាំងទាំងនោះរួមមាន មន្ត្រីរាជការ ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកជំនួញ ដែលធ្វើការនៅក្នុងវិស័យឯកជន។

 

សូមបញ្ជាក់ថា កម្មវិធីស្មាតហ្វូន ByLock ត្រូវបានចាត់ទុកថាជាកម្មវិធីសម្រាប់សមាជិកចលនាហ្គូឡិន ទំនាក់ទំនងគ្នា។

 

នៅថ្ងៃទី ៤ ខែមិថុនា ស្ត្រីចំនួន ២០ នាក់យ៉ាងតិចត្រូវបានចាប់ឃុំខ្លួនក្រោមយុទ្ធនាការបោសសំអាត របស់រដ្ឋាភិបាលលើក្រុមហ្គូឡិន។

 

នៅថ្ងៃទី ៥ ខែមិថុនា ក្រសួងមហាផ្ទៃនៃប្រទេសតួកគី បានប្រកាសថា មនុស្សយ៉ាងតិច ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈ១ទៅ ២ សប្តាហ៏ចុងក្រោយ ក្រោមការចោទប្រកាន់ថា បង្ហាញពីទំនោរ នយោបាយគាំទ្រគណបក្សប្រឆាំងដែលមានអំបូរឃឺដ (PKK) លើប្រព័ន្ធផ្សព្ធផ្សាយសង្គម។ ក្រសួង លើកឡើងថា ការស៊ើបអង្កេតនេះ ធ្វើឡើងលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ៣៩៥ គណនី ដែលក្នងុនោះម្ចាស់នៃ ៨១ គណនីត្រូវបានចាប់ខ្លួន។

 

នៅថ្ងៃទី ៥ ខែមិថុនា មនុស្សចំនួន ៩២០ នាក់ត្រូវបានចាប់ខ្លួនចន្លោះពីថ្ងៃ ២៩ ឧសភា ដល់ ៥ មិថុនា នេះបើតាមរបាយការណ៏របស់ក្រសួងមហាផ្ទៃ។

 

នៅថ្ងៃទី ៥​ ខែមិថុនា អ្នកស្រី Esra Demir ជាគ្រូបង្រៀនវ័យ ៣១ ឆ្នាំ ដែលទើបនឹងឆ្លងទន្លេរួចត្រូវ បានប៉ូលីសចាប់ខ្លួន ដែលនេះជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការកំចាត់ក្រុមហ្គូឡិនដែរ។

 

នៅថ្ងៃទី ៥​ ខែមិថុនា ក្រសួងមហាផ្ទៃនៃប្រទេសតួកគី ចេញបញ្ជីរមនុស្ស ១៣០ ដែលកំពុងរស់នៅ ក្រៅប្រទេស ក្នុងនោះរួមមាន បុព្ធជិតសាសនា លោក ហ្វេធូឡា ហ្គូឡិន និង អនុប្រធានមកពីគណបក្ស HDP ២រូបទៀតដែលត្រូវបានគំរាមថា នឹងត្រូវដកហូតអត្តសញ្ញាណប្រសិន បើមិនត្រលប់មកប្រទេសវិញក្នុងរយៈពេល ៣ ខែ។ បញ្ជីរឈ្មោះមនុស្សទាំង១៣០ នាក់នេះ​ ត្រូវបានចុះ ផ្សាយលើសារពត៍មាន Official Gazette។

 

នៅថ្ងៃទី 5 ខែមិថុនា តុលាការ An Hathay បានសម្រេចចាប់ខ្លួនជនជាតិតួកគីម្នាក់ឈ្មោះ Muhammet Furkan Sömmen ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសតួកគីវិញដោយបង្ខំ បើទោះជាគាត់បានស្រែក ឱ្យជួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ។ លោក Sökmenបានធ្វើការសម្រាប់សាលារៀនចំនួនពីរដែល បង្កើតឡើងដោយក្រុមហ្គូឡិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

 

នៅថ្ងៃទី ៦ ខែមិថុនា ព្រះរាជអាជ្ញាតួកគីបានចេញដីកាឃុំឃាំងមនុស្ស ៤៧ នាក់ដែលធ្វើការនៅ ក្រសួងអប់រំនិងក្រសួងថាមពល ក្រោមបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងក្រុមហ្គូឡិន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់តួកគី បានឱ្យដឹងថាក្នងុចំណោមមន្រ្តី ៤៧ នាក់នោះ មាន ៣០នាក់ធ្វើការក្នុងក្រសួងអប់រំ និង ១៧ នាក់ទៀតធ្វើការក្នុងក្រសួងថាមពល ផ្នែកដឹកជញ្ជូន។

 

នៅថ្ងៃទី ៦ ខែមិថុនា ការចោទប្រកាន់ចេញពី ការិយាល័យព្រះរាជអាជ្ញាអន្ដរជាតិអ៊ីស្តង់ប៊ូល បានចេញដីការចាប់ខ្លួន ១៣នាក់ ក្នុងនោះ បុគ្គលដែលមានភាពល្បីល្បាញជាងគេ ក្នុងសង្គមមាន២នាក់ គឺ តារាចម្រៀង Atilla Taş និង អ្នកកាសែតដ៏មានកេរ្តីឈ្មោះមួយរូប។ ចំណែកបុគ្គលដែលមានកេរ្តិ៍ឈ្មោះ ដទៃទៀតក្នុងបញ្ជីរួមមាន មេដឹកនាំគណបក្ស National Party  លោក Gökçe Fırat Çulhaoğlu ជាអ្នកកាសែតមកពីសារពត៍មាន Türk Solu និង បុគ្គលជាច្រើនទៀតរួមមាន  Yakup Çetin, Bünyamin Köseli, Cihan Acar, Abdullah Kılıç, Oğuz Usluer, Hüseyin Aydın, Murat Aksoy, Mustafa Erkan, Seyit Kılıç, Yetkin Yıldız, Ali Akkuş។ ជនទាំងអស់នេះត្រូវរងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម ដោយសារពួកគេ បានបង្ហាញការមិនពេញចិត្តលើរដ្ឋាភិបាលតាមប្រព័ន្ធផ្សព្ធផ្សាយសង្គម Twitter។

 

នៅថ្ងៃទី ៦ ខែមិថុនា នាយកនិពន្ធនៃសារពត៍មាន Evrensel ÇağrıSarı និងអតីតម្ចាស់អាជ្ញាប័ណ្ណ Arif Koşar ត្រូវបានដកចេញពីការងារបណ្តោះអាសន្នរយៈពេល ៥ ខែ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌតួកគី (TCK) ។ មាត្រា ៣០១ បទល្មើសព្រហ្មទណ្ឌចំពោះការបរិហារកេរ្តិ៍ រដ្ឋ សភា ស្ថាប័នច្បាប់ និង ថ្នាក់ដឹកនាំរដ្ឋាភិបាលតួកគី។ អ្នកកាសែតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារដោយបានសរសេរអត្ថបទ «ប៉ូលីសបាញ់ប្រជាជននៅខេត្ត Nusaybin បណ្តាលអោយរបួស៣នាក់» នៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៦។

 

នៅថ្ងៃទី ៦ ខែមិថុនា គ្រូបង្រៀន១២ នាក់នៅរស់នៅប្រទេសម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសួរចម្លើយ ថាមានពាក់ព័ន្ធនឹងការចលនាហ្គូឡិន ឬ អត់។

 

នៅថ្ងៃទី ៧ ខែមិថុនា និស្សិតមកពីខេត្ត Kastamou ជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ៣ខែ ក្រោមការ ចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមភេរវករ។ ការចាប់ខ្លួននេះគឺដោយសារនិស្សិតរូបនេះ បានប្រើប្រាស់កម្មវិធីស្មាតហ្វូន ByLock។

នៅថ្ងៃទី ៧ ខែមិថុនាគ្រូបង្រៀន៧៣នាក់ដែលត្រូវបានគេបណ្តេញចេញពីការងារត្រូវបានគេឃុំខ្លួននៅអ៊ីស្តង់ប៊ុលទៅក្រោមការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយចលនហ្គូឡិន។

នៅថ្ងៃទី ៧ ខែមិថុនា ដីកាឃុំឃាំងត្រូវបានចេញឱ្យមនុស្ស ១២៨ នាក់ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើក្រុមហ៊ុន Kaynak Holding ដែលមានមូលដ្ឋាននៅអ៊ីស្តង់ប៊ុល ។ ព្រះរាជអាជ្ញាអ៊ីស្តង់ប៊ុលបានចេញដីកាឃុំឃាំងសម្រាប់ប្រធានប្រតិបត្តិចំនួន១២៨ នាក់នៅ ១៩ ក្រុមហ៊ុន គ្រឹះស្ថាន ១ និងសមាគម១នៅក្រោមឈ្មោះរបស់ក្រុមហ៊ុនមេ Kaynak Holding ។

 

នៅថ្ងៃទី ៨ ខែមិថុនា និយោជិកធនាគារចំនួន ១១​ ត្រូវបានគេឃុំខ្លួននៅក្នុងការស៊ើបអង្កេតដែលមានមូលដ្ឋាននៅក្រុងអង់ការ៉ាទៅលើក្រុមហ្គូឡិន។

 

នៅថ្ងៃទី ៨ ខែមិថុនាលោកសាស្រ្តាចារ្យ İsrafil Kurtcephe ដែលជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Akdeniz ត្រូវបានគេឃុំខ្លួនបណ្តោះអាសន្នដោយមានការចោទប្រកាន់ ថាមានទំនាក់ទំនងជាមួយចលនហ្គូឡិន។

 

នៅថ្ងៃទី​ ៨ ខែមិថុនា អនុប្រធាននៃគណបក្សប្រឆាំង HDP មានឈ្មោះថា Figen Yüksekdağ ត្រូវបាន កាត់ក្តីអោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំដោយ គាត់បានធ្វើការរិះគន់រដ្ឋាភិបាលលើស្ថានីយទូរទស្សន៍ Anadolu។

 

នៅថ្ងៃទី ៨ ខែមិថុនាព្រះរាជអាជ្ញាអ៊ីស្តង់ប៊ុលបានដាក់បណ្តឹងចោទប្រកាន់ដាក់គុកអស់មួយជីវិត សម្រាប់អតីតអភិបាលក្រុង İstanbul គឺលោក Hüseyin Avni Mutlu និងអតីតស្នងការប៉ូលីស​ HüseyinÇapkın ដោយមានការសង្ស័យថាមានទាក់ទងទៅនឹងក្រុមហ្គូឡិន។

 

នៅថ្ងៃទី ៨ ខែមិថុនា ក្រោយស្ថិតក្រោមការឃុំខ្លួនរយៈពេល ៨ ខែក្រោយរដ្ឋប្រហារ លោក GökçeFırat ដែលជាមេដឹកនាំបក្ស National Party និងជាអ្នកកាសែតសម្រាប់សារពត៍មាន Türk Solu ត្រូវបានកាត់ទោសឱ្យជាប់គុក ១១ ខែនិង ២០ ថ្ងៃពីបទប្រមាថលោកប្រធានាធិបតី Recep Tayyip Erdogan ។

 

នៅថ្ងៃទី ៩ ខែមិថុនាយ៉ាងហោចណាស់មនុស្ស 11 នាក់ត្រូវបានឃុំខ្លួនជាផ្នែកនៃការស៊ើបអង្កេតមាន មូលដ្ឋាននៅ Balikesir ទៅលើក្រុមហ្គូឡិន។ អ្នកជាប់ឃុំឃាំងរួមមាន និស្សិត ៥ នាក់មកពីសាកល វិទ្យាល័យ Balıkesir បុព្ធជិត ២នាក់ បុគ្គលិកសន្តិសុខ ១ នាក់ កម្មករសំណង់ ២ នាក់ និងយាមដែល បានចូលនិវត្តន៍រួម ១នាក់។

 

នៅថ្ងៃទី ៩ ខែមិថុនាអ្នកថតរូបបារាំង Mathias Depardon ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៨ ខែឧសភានៅប្រទេសតួកគីត្រូវបាននិរទេសទៅប្រទេសបារាំង។

 

នៅថ្ងៃទី ៩ ខែមិថុនាលោក Taner Kılıç ជាមេធាវីនិងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការ លើកលែង ទោសអន្ដរជាតិ (Amnesty International) ត្រូវបានចាប់ខ្លួន ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេត ទៅលើទំនាក់ទំនងជាមួយក្រុមហ្គូឡិន។

 

នៅថ្ងៃទី ១០ ខែមិថុនាមនុស្ស ១០ នាក់រួមទាំងសមាជិកបីនាក់នៃបក្សកុម្មុយនិស្តទួរគី (TKP) ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ១១​ ខែនិង ២០ ថ្ងៃសម្រាប់ ដោយមានការចោទប្រកាន់ថាបាន ប្រមាថលោកប្រធានាធិបតី Recep Tayyip Erdoğan។

 

នៅថ្ងៃទី ១០ ខែមិថុនា តុលាការព្រហ្មទណ្ឌខ្ពស់មួយនៅខេត្ត Adana ភាគខាងត្បូងបានដាក់ពាក្យទៅ ក្រសួងយុត្តិធម៌ទាមទារអោយដកហូតសិទ្ធិពលរដ្ឋតួកគីរបស់អ្នកកាសែត Bilal Öğütçü ក្រោមការ ចោទប្រកាន់ពីបទភេរវកម្ម។ អ្នកតំណាងនៃកាសែតហ្សាម៉ាន់និងភ្នាក់ងារព័ត៌មាន Cihan នៅខេត្ត អាដាណា រហូតប្រឈមមុខនឹងការជាប់គុក ១៥ឆ្នាំដោយសារការចោទប្រកាន់ថាជាសមាជិករបស់ ក្រុមហ្គូឡិន។

 

កាលពីថ្ងៃទី ១១ ខែមិថុនា នារីម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងខេត្ត Isparta ភាគខាងត្បូងជា ផ្នែកមួយនៃការស៊ើបអង្កេតក្រោយរដ្ឋប្រហារ ត្រូវបានគេបញ្ជូនទៅពន្ធនាគារមួយនៅ Siirt ជាខេត្តភាគខាងកើតដែលមានចម្ងាយ ១២៩១ គីឡូម៉ែត្រពីផ្ទះ។ នេះបើយោងតាមសារពត៏មាន តាមអ៊ីនធើណេតមួយឈ្មោះ  Aktif Haber អ្នកស្រី Ö.A. ត្រូវបានឃុំឃាំងក្នុងពន្ធនាគារនៃ Isparta មុនពេលនាងត្រូវបានគេផ្ទេរទៅ Siirt ដើម្បីសួរចម្លើយ។

 

នៅថ្ងៃទី ១១ ខែមិថុនា យ៉ាងហោចណាស់មានជនស៊ីវិល៣៩នាក់រួមមាន វេជ្ជបណ្ឌិត អ៊ីម៉ាម (បុព្ធជិត) និងស្ត្រីមេផ្ទះ ត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងខេត្តសំខាន់ៗទាំង៦របស់ប្រទេសតួកគី លើការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមហ្គូឡិន។ នៅេខេត្ត Samsun គ្រូ ១៥ នាក់ វេជ្ជបណ្ឌិត ១ នាក់ អ្នកលក់ដូរម្នាក់និងអតីតបុគ្គលិកម្នាក់ នៃវិទ្យាល័យដែលមានទំនាក់ទំនងជាមួយ ហ្គូឡិនទើបនឹងត្រូវបានបិទ ពួកគេទាំងនេះត្រូវបានឃាត់ខ្លួនពីបទប្រើប្រាស់កម្មវិធីទូរស័ព្ទ ByLock ។

 

នៅថ្ងៃទី ១១ ខែមិថុនា បុគ្គលិកសុខាភិបាលតួកគីម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ៦ ខែនិង ២២ថ្ងៃពីបទជាប់ពាក់ព័ន្ធទៅនឹងក្រុមហ្គូឡិន។

 

នៅថ្ងៃទី ១២ ខែមិថុនា វិចិត្រករ Zehra Doğan ត្រូវបានបញ្ជូនទៅពន្ធនាគារ Diyarbakır ជាច្រើនខែបន្ទាប់ពីតុលាការបានកាត់ទោសជាប់ពន្ធនាគារ ២ ឆ្នាំ ៩ ខែ ២២ ថ្ងៃដោយគាត់បានគូរគំនូរ បង្ហាញពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីប្រតិបត្តិការយោធាដែលបានធ្វើឡើងនៅស្រុក Nusaybin នៃខេត្ត Mardin ។ អ្នកស្រី Doğan ត្រូវបានគេរាយការណ៍ថា គាត់ត្រូវបានចាប់ខ្លួនដោយ ប៉ូលីសនៅលើផ្លូវ Diyarbakır-Mardin និងត្រូវបានគេយកទៅពន្ធនាគារ Diyarbakır ការកាត់ទោសធ្វើឡើងនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១៦ ។ យោងតាម ​សារពត៍មាន Cumhuriyet ការកាត់ទោសធ្វើឡើងដោយសារវិចិត្រកររូបនេះ គូសទង់ជាតិតួកគីនៅលើអគារដែល ត្រូវបានបំផ្លាញដោយកម្លាំងតួកគី។

នៅថ្ងៃទី ១២ ខែមិថុនា ក្រសួងមហាផ្ទៃតួកគីបានប្រកាសថា យ៉ាងហោចណាស់មនុស្ស ៣៨ នាក់ត្រូវបានឃាត់ខ្លួនកាលពីសប្តាហ៍មុនដោយសារឃោសនាលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងនាមចលនាហ្គូឡិន និងគណបក្សពលករជនជាតិឃឺដ (PKK)។ ក្រសួងបាននិយាយថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងប្រឆាំងនឹងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ៣៩១នាក់ខណៈដែលមានតែ ៤៨ នាក់ប៉ុណ្ណោះត្រូវបានគេឃុំឃាំងនៅចន្លោះថ្ងៃទី ៥ និង ១២ ខែមិថុនា។

 

នៅថ្ងៃទី ១២ ខែមិថុនាប្រជាជនសរុបចំនួន ៣៨៦ នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេស ជាផ្នែកនៃការស៊ើបអង្កេតទៅលើក្រុមហ្គូឡិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងមហាផ្ទៃបាននិយាយថាមនុស្ស ៣៨៦ នាក់ត្រូវបានឃាត់ខ្លួនដោយសារតែការចោទប្រកាន់របស់ពួកគេទៅកាន់ក្រុមនៅចន្លោះថ្ងៃទី ៥ និង ១២ខែមិថុនា។

 

នៅថ្ងៃទី ១៣ ខែមិថុនា ការិយាល័យអគ្គរដ្ឋអាជ្ញាអានការ៉ាបានចេញដីកាឃុំខ្លួនមនុស្សចំនួន ៤២នាក់ ដែលធ្វើការនៅក្រសួងមហាផ្ទៃទួរគីជុំវិញការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមហ្គូឡិន។

 

នៅថ្ងៃទី ១៤ ខែមិថុនា តុលាការអ៊ីស្តង់ប៊ុលបានកាត់ទោសមេបក្សប្រឆាំងនិង៊ជាអតីតអ្នកសារព័ត៌មាន លោក Enis Berberoğlu ឱ្យជាប់គុក ២៥ ឆ្នាំ ដោយផ្អែកលើរបាយការណ៍ដឹកជញ្ជូនអង្កការចារកម្មជាតិ (MİT) ។ របាយការណ៍នៅក្នុងកាសែត Cumhuriyet បានអះអាងកាលពីខែឧសភាឆ្នាំ ២០១៥ ថារថយន្ដរបស់ MIT ត្រូវបានបញ្ឈប់ដោយកងរាជអាវុធហត្ថភាគខាងត្បូងប្រទេសតួកគីនៅដើមឆ្នាំ ២០១៤ ខណៈពេលដែលឡានដឹកជញ្ជូននោះកំពុងផ្ទុកអាវុធនិងគ្រាប់រំសេវទៅប្រទេសស៊ីរី។ នៅពេលដែលរឿងនេះបានផ្ទុះឡើងជាលើកដំបូងនៅក្នុងឆ្នាំ​២០១៥ វាបានបង្កើតព្យុះនយោបាយមួយនៅក្នុងប្រទេសតួកគីអំពីតួនាទីរបស់ភ្នាក់ងារចារកម្មតួកគីនៅក្នុងការបំពាក់អាវុធនៃក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីហើយបានជំរុញឱ្យមានការស៊ើបអង្កេតលើ Berberoglu រួមជាមួយអ្នកនិពន្ធ Cumhuriyet ។ តុលាការបានផ្តន្ទាទោសលោកBerberoğluឱ្យជាប់គុក 25 ឆ្នាំដោយសារបានបង្ហាញព័ត៌មាន “ដែលត្រូវបានគេសន្មត់ថានៅជាប់ជាសម្ងាត់” ខណៈដែលគាត់ត្រូវបានគេចោទប្រកាន់ពីបទលេចធ្លាយរូបភាពរបស់រថយន្ត MIT ដែលជាសំនួរទៅអ្នកនិពន្ធ Cumhuriyet ។ តុលាការទទួលបន្ទុកចាប់ខ្លួន Berberoglu ភ្លាមបន្ទាប់ពីសវនាការ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថាកាលពីថ្ងៃទី ១៤ ខែមិថុនាការិយាល័យព្រះរាជអាជ្ញារដ្ឋបាល Kayseri បានចេញដីកាឃុំខ្លួនសម្រាប់ពាណិជ្ជករចំនួន ១៤ នាក់ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលសំដៅទៅលើមនុស្សដែលមានទំនាក់ទំនងទៅនឹងក្រុមហ្គូឡិន។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថានៅថ្ងៃទី ៤ ខែមិថុនាការិយាល័យ អគ្គរដ្ឋអាជ្ញារបស់İstanbulបានចេញដីកាឃុំខ្លួនសម្រាប់មេធាវីចំនួន ១៨៩ នាក់ដែលជាផ្នែកមួយនៃ ការស៊ើបអង្កេតដែលផ្ដោតលើមនុស្សដែលមានទំនាក់ទំនងទៅនឹងក្រុមហ្គូឡិន

 

ប្រទេសតួកគីជួបប្រទះការប៉ុនប៉ងធ្វើសង្គ្រាមយោធាមួយនៅថ្ងៃទី ១៥ ខែកក្កដាដែលបានសម្លាប់ មនុស្សជាង ២៤០ នាក់និងរងរបួសច្រើនជាងមួយពាន់នាក់ផ្សេងទៀត។ ភ្លាមៗនោះរដ្ឋាភិបាល គណបក្សកាន់អំណាចជាមួយលោកប្រធានាធិបតី Recep Tayyip Erdoğan បានបន្ទោសការចោទ ប្រកាន់ទៅលើចលនាហ្គូឡិន។ ចលនានេះបានបដិសេធការចូលរួមណាមួយ។

 

មនុស្សជាង ១៣៥០០០  នាក់ត្រូវបានគេបោសសម្អាតចេញពីស្ថាប័នរដ្ឋនិង ៤៨០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ អ្នកចាប់ពង្រត់រួមមាន អ្នកកាសែត ចៅក្រម ព្រះរាជអាជ្ញា ប៉ូលីស និង មន្ដ្រីយោធា បណ្ឌិត្យសភា អភិបាល និងសូម្បីតែតារាកំប្លែងផងដែរ។

Related News