កាសែតប្រចាំថ្ងៃរបស់សាបាដែលគាំទ្ររដ្ឋាភិបាលបានអះអាងកាលពីថ្ងៃសៅរ៍ថាជនជាតិតួកគី ៤៥នាក់ត្រូវបានគេនិរទេសចេញពីប្រទេសកាតាដោយសារមានទំនាក់ទំនងទៅនឹងចលនាហ្គូឡិនដែលរដ្ឋាភិបាលបានចោទប្រកាន់ថាជាមេដឹកនាំការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ ។

 

ចលនានេះបានបដិសេធការចូលរួមប៉ុន្តែមនុស្សជាង ១២០០០០ នាក់បានរងការឃុំឃាំងក្រោមការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមចលនាហ្គូឡិន។

 

សារព័ត៌មានប្រចាំថ្ងៃបាននិយាយថាមនុស្សពីរនាក់ក្នុងចំនោម ៤៥ នាក់នោះគឺលោក Zekeriya Özşevik និងភរិយារបស់គាត់ឈ្មោះ Derya។ លោក  Özşevik ត្រូវបានឃាត់ខ្លួននៅពេលដែល ពួកគេមកដល់អ៊ីស្តង់ប៊ុល។

 

សាស្ត្រាចារ្យម្នាក់នៅនាយកដ្ឋានអក្សរសិល្ប៍អង់គ្លេសនិងភាសាវិទ្យានៃសាកលវិទ្យាល័យកាតា គឺលោកហ្សេកេរីយ៉ាត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្រោមការចោទប្រកាន់ថាជាសមាជិក ជាមួយអង្គការភេរវកម្មខណៈដែលប្រពន្ធរបស់គាត់ត្រូវបានដោះលែងពីការត្រួតពិនិត្យតុលាការ។

 

រដ្ឋាភិបាលតួកគីចាត់ទុកចលនានេះថាជាអង្គការភេរវកម្មមួយហើយលោកប្រធានាធិបតី Recep Tayyip Erdoğanបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មអ្នកគាំទ្រហ្គូឡិន នៅក្នុងប្រទេសរបស់ពួកគេ។

 

នេះមិនមែនជាលើកទីមួយទេដែលបរទេសឃាត់ខ្លួនឬនិរទេសប្រជាជនតួកគី ដោយផ្អែកលើទំនាក់ទំនងរបស់ពួកគេទៅនឹងចលនាហ្គូឡិន ដែលជាផ្នែកមួយនៃការបង្រ្តាបរបស់រដ្ឋាភិបាលលើចលនានេះ។

 

នៅក្នុងខែឧសភាប្រទេសអារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី ហ្សកហ្ស៊ី និងមីយ៉ានម៉ា បានប្រគល់និស្សិត ពាណិជ្ជករ និង នាយកសាលា នៅក្នុងប្រទេសរបស់ខ្លួនទៅអោយតួកគីវិញតាមសំណើរ ថ្វីបើមានជនរងគ្រោះមួយចំនួនដែលមានឋានៈជនភៀសខ្លួនរួចទៅហើយជាមួយអង្គការសហប្រជាជាតិក៏ដោយ។

 

ប្រទេសតួកគីបានគាំទ្រដល់សម្ព័ន្ធមិត្តកាតា ចាប់តាំងពីប្រទេសឈូងសមុទ្រនេះ ផ្តាច់ខ្លួនពីបណ្តាប្រទេសអារ៉ាប់ដទៃទៀត នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៦។

Related News