ស្រ្តីជាច្រើននាក់ និង កូនរបស់ពួកគេ ត្រូវបានចាប់ដាក់ពន្ធនាការ ជាបន្សុទ្ធកម្ម ជម្រុះចោលនូវអ្នកប្រឆាំងរបស់រដ្ឋាភិបាល ដែលនៅទីនោះ ពួកគេត្រូវរងការធ្វើបាប ទារុណកម្មនានា នេះបើយោងតាមរបាយការណ៏របស់ មជ្ឈមណ្ឌលសិទ្ធមនុស្សស៊ុយអ៊ែត ដែលចុះផ្សាយក្រោមចំណងជើងថា «ការចាប់ស្រ្តីដាក់គុកនៅតួកគី៖ យុទ្ធនាការដែលពោរពេញដោយ ការកាត់ទោស និង ភាពភ័យខ្លាច»

 

កត្តាជំរុញក្នុងការ ចាប់ខ្លួនស្រ្តីដែលមានកូន អ្នកខ្លះទើបនឹងសំរាលកូន អាចបណ្តាលមកពីរដ្ឋាភិបាលដែលចង់បន្លាច ចង់ពង្រីកអំនាចរបស់ខ្លួន។ ក្នុងករណីមួយចំនួនស្ត្រីទើបនឹងសំរាលកូនហើយភ្លាមៗ ត្រូវប៉ូលីសចាប់ដាក់គុក។ អ្នកខ្លះ ក្លាយជាជនវិកលចរិកក្រោយការរស់នៅក្នុងគុក ខ្លះជាប្រពន្ធរបស់អ្នកកាសែតដែលប៉ូលីសចាប់មិនទាន់បាន និង ខ្លះជា ប្រពន្ធរបស់អ្នកជំនួញ ដែលគេសង្ស័យថា គាំទ្របក្សប្រឆាំង។

 

លោក​ អាប់ដូឡា បូសឃឺដ ជាប្រធានអង្គការមជ្ឈមណ្ឌលសិទ្ធមនុស្សស៊ុយអ៊ែត បានលើកឡើងថា ៖ «នេះជាវិធីសាស្រ្តរបស់ប្រធានាធិបតីអេដូហ្គេនដើម្បីព្រមានថា គ្មាននរណាគេចផុតពីកំហឹងរបស់លោក និង រដ្ឋបាលថ្នាក់ដឹកនាំរបស់លោកបានឡើយ។ ទង្វើនេះប្រឆាំងនឹងច្បាប់នៃប្រទេសតួកគី និង អង្គការអន្តររដ្ឋាភិបាលដទៃទៀត។»

 

ការចាប់ខ្លួនស្រ្តីជាច្រើននាក់ ជាចៅក្រម អ្នកកាសែត គ្រូបង្រៀន គ្រូពេទ្យ ជាផ្នែកមួយនៃបន្សុទ្ធកម្ម របស់រដ្ឋាភិបាលតួកគីក្នងុការជម្រុះចោល អ្នកប្រឆាំងពិសេស អ្នកដែលមានទំនាក់ទំនងនឹងចលនា ហ្គូឡិន។

 

ស្រ្តីដែលត្រូវបានគេចាប់ខ្លួនទាំងនេះមិនដែលប្រព្រឹត្តបទល្មើសអ្វីឡើយ ប៉ុន្តែត្រូវចាប់ខ្លួន ដោយសារ រដ្ឋាភិបាលចោទថា ជា​ ភេរករ។ នៅក្នុងរបាយការណ៏ របស់ មជ្ឈមណ្ឌលសិទ្ធមនុស្សស៊ុយអ៊ែត  ស្រ្តីដែលជាប់ឃុំខ្លួន រងការធ្វើបាប ការបោះបង់ចោល របបអាហារមិនគ្រប់គ្រាន់ និង កង្វះអនាម័យ ធ្វើអោយសុខភាពផ្លូវចិត្តរបស់ពួកគេ ចុះអន់ថយ យ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត​ ពេលពួកគេត្រូវបានចាប់ខ្លួន កូនតូច និងសមាជិកគ្រួសារ ដទៃទៀតក៏ត្រូវគេចាប់ខ្លួនដែរ។

 

របាយការណ៏មជ្ឈមណ្ឌលសិទ្ធមនុស្សស៊ុយអ៊ែត មានចុះផ្សាយក្នុងគេហទំព័រ៖ http://stockholmcf.org/wp-content/uploads/2017/04/Jailing-women-in-Turkey.pdf

Related News