លោក ខារាមែន ត្រូវបានបុរស៥នាក់ ចាប់ចូលឡាន នីស្សាន ផ្លាកលេខ WQE 8216 ដោយបង្ខំ នេះបើតាមរបាយការណ៏ប្តឹងទៅសមត្ថកិច្ច របស់ដៃគូជំនួញសូមមិនបញ្ចេញឈ្មោះ។ លោកបានរៀបរាប់ថា លោករង់ចាំនិងផ្ញើសារទៅ ខារាមែនជាច្រើនដងប៉ុន្តែមិនមានចម្លើយ ទើបលោក ធ្វើដំណើរទៅរកលោកខារាម៉ែនដល់ផ្ទះ ស្រាវជ្រាវរកវីដេអូនៅចំណតឡាន ព្រោះករណីចាប់ខ្លួន ជនជាតិតួកគី ធ្លាប់កើតមានពីមុនមក។
កាលពីចុងឆ្នាំមុន ជនជាតិតួកគី២រូប ដែលរស់នៅប្រទេសម៉ាឡេស៊ីត្រូវបានចាប់ខ្លួនដូចគ្នា ដោយរដ្ឋាភិបាលម៉ាឡេស៊ី តាមសំណើររបស់រដ្ឋាភិបាលតួកគី។ លើសពីនេះទៀត រដ្ឋាភិបាលតួកគី បានស្នើរអោយម៉ាឡេស៊ីបំបិទសាលារៀនដែលមានទំនាក់ទំនងជាមួយចលនា ហ្គូឡិនទៀតផង។
ចលនាហ្គូឡិន ជាចលនាដែលរដ្ឋាភិបាលចោទប្រកាន់ ថា ជាមេខ្លោងនៃការធ្វើ រដ្ឋប្រហារកាលពីថ្ងៃ ១៥ កក្កដា ក្រោយពីការបង្រ្កាបប្រជាជនស៊ីវិលដែលមានសមាន្តចិត្ត នឹងចលនានេះ តួកគីក៏បានដាក់សំពាធ ដោយទាក់ទងទៅកាន់រដ្ឋាភិបាលប្រទេសតំបន់អាស៊ី ដើម្បីចាប់ខ្លួន សមាជិកចលនានេះនៅក្រៅប្រទេស។

